(ភ្នំពេញ)៖ លោក គង់ សុខចេង ប្រធានផ្នែកសម្របសម្រួល នៃបុរី ឡេង ណាវ៉ាត្រា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញមកបកស្រាយបំភ្លឺបន្ថែម ជុំវិញការយល់ច្រឡំតាមបណ្ដាញសង្គម Facebook ពិសេសអតិថិជនរបស់បុរីផ្ទាល់តែម្ដង។

លោកបានអះអាងថា បច្ចុប្បន្នក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា បន្តសកម្មភាពនៃការសាងសង់ផ្ទះក្នុងគម្រោង 6A ជូនអតិថិជនជាធម្មតា ដូចដែលឃើញជារៀងរាល់ថ្ងៃ។ ចំពោះ ផ្ទះដែលយឺតយ៉ាវក្រុមហ៊ុនតែងតែធ្វើការសម្របសម្រួល និងយកចិត្តទុកដាក់ ចំពោះពុកម៉ែបងប្អូន និងផ្ដល់ជូន៥ជម្រើសនៅចំពោះមុខសិន។

*ទី១៖ ដោះដូរផ្ទះសង់រួចរាល់ គម្រោង 6A ផ្លូវជាតិលេខ៣ គម្រោងវេងស្រេងទួលពង្រ គម្រោងកំបូល ដែលសង់រួចរាល់
*ទី២៖ ដោះដូរជាដីវាយតម្លៃស្មើនឹងលុយ ទីតាំងដីដែលអតិថិជនពេញចិត្ត
*ទី៣៖ សម្រួល 50% ត្រឡប់លុយទៅវិញ នៃប្រាក់ដើមដូចក្រុមហ៊ុនដទៃ
*ទី៤៖ ផ្ដល់ផ្ទះស្នាក់នៅបណ្ដោះអាសន្ន ទម្រាំផ្ទះផ្ទាល់ខ្លួនសាងសង់ចប់
*ទី៥៖ ទុកពេលឲ្យក្រុមហ៊ុនឲ្យសាងសាងសង់បញ្ចប់។

ជម្រើសខាងលើនេះ គឺជាដំណោះស្រាយឈើលើមូលដ្ឋាន សម្របសម្រួលអតិថិជន និងអ្វីដែលក្រុមហ៊ុន អាចធ្វើទៅបានពេលបច្ចុប្បន្ន។ អតិថិជនមានសិទ្ធិជ្រើសរើស ទៅតាមអ្វីដែលដែលចាំបាច់នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

លោកបន្ថែមថា កន្លងទៅនេះ មានពាក្យចចាមរាមថាទុកគម្រោងចោល និងម្ចាស់គំរោងរត់គេច។ ជាក់ស្ដែង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយមិនសូវឃើញវត្តមាននៅកម្មវិធីជួបជុំផ្សេងៗ ព្រោះគាត់ប្រឹងផ្ដោតនឹងយកចិត្តទុកដាក់ ស្វះស្វែង ដោះដូរបង្វិលហិរញ្ញវត្ថុដើម្បីជំរុញការសាងសង់ឲ្យបានចប់សព្វគ្រប់នៅពេលខាងមុខ គាត់មិនបានរត់គេចទៅណាដូចពាក្យចចាមរានោះឡើយ។ ព្រោះបច្ចុប្បន្នលំហូរសាច់ប្រាក់ និងចំណូលមានការធ្លាក់ចុះជាកំហុក ដែលជាផលប៉ះពាល់ មានកាយឿតយ៉ាវសម្រាប់គម្រោងដ៏ធំនេះ។

បុរី ឡេង ណាវ៉ាត្រា យល់ពីពុកម៉ែបងប្អូនអតិថិជនមិនពេញចិត្ត នៃការយឺតយ៉ាវ ក្រុមហ៊ុនពិតជាយល់ទុក្ខលំបាកនេះច្បាស់ ទើបក្រុមហ៊ុនប្រឹងប្រែងដាក់ជម្រើស៥ចំណុច សម្របសម្រួលបញ្ហាចាំបាច់ខ្លះ និងចំពោះមុខ។ ប៉ុន្តែក្រុមហ៊ុន ក៏មិនអាចធ្វើតាមការទាមទារទាំងស្រុងបានទេ ព្រោះក្រុមហ៊ុនត្រូវមានបន្ទុកធំ ក្នុងការក្នុងអភិវឌ្ឍន៍គម្រោងទាំងមូល ជូនអតិថិជនរាប់ម៉ឺននាក់ឲ្យចប់ទាំងអស់។

បច្ចុប្បន្ននេះពិតជាមានភាពលំបាកជាខ្លាំងបន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកលលោក។ បញ្ហានេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វិស័យអចលនទ្រព្យ ក្នុងនោះបុរី ឡេង ណាវ៉ាត្រា ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ ប៉ុន្តែក្រុមហ៊ុននៅតែខិតខំបន្តសាងសង់ផ្ទះជូនអតិថិជន យ៉ាងយកចិត្តទុកដាក់។

ផ្ទះរាប់ពាន់ល្វែងក្រុមហ៊ុនបានសាងសង់រួចរាល់ និងប្រគល់ជូនបន្តបន្ទាប់ និងមួយចំនួនទៀតកំពុងតែការសាងសង់ជារៀងរាល់ថ្ងៃ ដើម្បីឈានទៅកាបញ្ចប់ជូនអតិថិជនចប់សព្វគ្រប់បាន100%។ «តំបន់ (ប្លុក) ដែលមានភាពយឺតយ៉ាវពីមុនក្រុមហ៊ុន បាននិងកំពុងបន្តធ្វើប្រដេញតាមផែនការពីមុខមកក្រោយ ជារៀងរាល់ថ្ងៃនៅក្នងគោលដៅសម្រេចដូចគ្នា»

ចំពោះការចាក់បំពេញដី បច្ចុប្បន្នឡានរាប់រយគ្រឿងដឹកដីមកចាក់បំពេញទៅតាមផែនការ ទោះបីជាក្រុមហ៊ុន បានខិតខំប្រឹងប្រែងយ៉ាងណាក្ដី ក៏ការសាងសង់នេះ មានការយឺតយ៉ាវលើអតិថិជនមួយចំនួនផងដែរ។

ជារួមសកម្មភាពជាក់ស្តែងបានបង្ហាញឲ្យឃើញអំពីជំហរការទទួលខុសត្រូវ ក្នុងការបំពេញបេសកម្មដើម្បីបុព្វហេតុដី និងផ្ទះរបស់បងប្អូនអតិថិជន។ ក្រុមហ៊ុនសូមបញ្ជាក់ថា មានពាក្យចចាមេរ៉ាមថា «គម្រោងមិនធ្វើត មិនជាការពិតទេ គម្រោងផ្ទះរាប់ម៉ឺនល្វែង គឺប្រឹងប្រែងបំពេញកាតព្វកិច្ច និងសកម្មភាពក្នុងការអភិវឌ្ឍន៍ ឥតឈប់ឈរ»