(ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតគណៈកម្មការអន្ដរក្រសួង រៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពី ពិភពលោកមួយដែលគ្មានមីន» នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅកម្ពុជា ដោយលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន ជាប្រធាន។

តាមសេចក្ដីសម្រេច របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា គណៈកម្មការនេះ មានភារកិច្ចដូចតទៅ៖

* ដឹកនាំ គ្រប់គ្រង សម្របសម្រួល និងបែងចែកភារកិច្ចការងារ ទៅតាមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធនៅក្នុងដំណើរការរៀបចំ និងការប្រព្រឹត្តទៅនៃកិច្ចប្រជុំឲ្យបានរលូន និងសម្រេចជោគជ័យ
* គ្រប់គ្រងការងាររដ្ឋបាល ហិរញ្ញវត្ថុ សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងកិច្ចប្រជុំ
* ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ
* ធ្វើរបាយការណ៍ ស្តីពីលទ្ធផលការងារជូននាយករដ្ឋមន្ត្រី តាមរយៈទីស្តីការគណៈរដ្ឋមន្តី្រ
* បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖