(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈវីដេអូពីចម្ងាយ ជាមួយលោកស្រី Katelijn van den Berg (Senior Environmental Specialist and Task Team Leader) តំណាងធនាគារពិភពលោក(WB) និងក្រុមការងារ ដោយមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ និងសមាជិក PIU មួយចំនួនផងដែរ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងលក្ខខណ្ឌការងារ(TOR) សម្រាប់ការជ្រើសរើសទីប្រឹក្សាសិក្សាប្លង់លម្អិត និងត្រួតពិនិត្យការសាងសង់ទីលានទុកដាក់សំរាម សំណល់រឹង និងហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្មផ្សេងៗ ក្នុងខេត្តសៀមរាប ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៕