(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តតាកែវ និងដោយមានការចូលរួមពីលោក អ៊ូច ភា អភិបាលខេត្តតាកែវ រួមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះលោក ជា វ៉ាន់ដេត ក៏ បានផ្ដាំផ្ញេីដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ខិតខំធ្វេីការងារ និងរួមគ្នាជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដេីម្បីអភិវឌ្ឍខេត្តតាកែវដែលមានសក្ដានុពលនេះឱ្យបានល្អប្រសេីរ៕