(តាកែវ)៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី​ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគោកធ្លក រួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា​ ស្រុកអង្គរបូរី និងសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ ព្រះចៅអធិការវត្តភ្នំដា​ បាននិមន្ត និងអញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារកុមារា ខែម សុភ័ក្ត្រា អាយុ១២ឆ្នាំ ដែលកំពុងជួបការលំបាក ដោយឪពុកពិការជើងដៃ ពិបាកក្នុងការរស់ស៉ីចិញ្ចឹមកូន។

អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគោកធ្លក បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកនរណាម្នាក់ចោល ឲ្យឯកានោះទេ។

ក្នុងការចុះសាកសួរសុខទុក្ខនោះដែរលោក ឈឹម ធី រួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី ក្រុមប្រឹក្សាឃុំ និងព្រះចៅអធិការវត្តភ្នំដា បានផ្តល់អំណោយ រួមមាន៖ អង្ករ៧០គីឡូក្រាម មី ៣កេសទឹកបរិសុទ្ធវីតាល់២កេស ទឹកបរិសុទ្ធ២០យួរសម្ភារ:ផ្ទះបាយមួយឈុត ទឹកត្រី ទឹកស៊ីអ៉ីវ ប៊ីចេង អំបិល ស្ករស និងថវិកា ៥០០ ០០០៛៕