(រតនគីរី)៖ បន្ទាប់ពីធ្វើការបង្កាត់ពូជសត្វដំរីបានដោយជោគជ័យប្រធានសមាគមន៍អៃ រាវត្តា អ្នកស្រី ខៃ ចិន្ដា បានថ្លែងអះអាងនឹងបន្ដប្រែក្លាយតំបន់ស្រុកលំផាត់ ទៅជារមណីដ្ឋានដ៏ទាក់ទាញមួយដែលមានសក្ដានុពលមិនចេះរីងស្ងួត អាចរកចំណូលចូលសមាគមន៍ និងគ្រួសារពលរដ្ឋដែលរស់នៅក្បែៗនោះ។
ការអៈអាងបែបនេះស្របពេលដែលសមាគមន៍អៃរាវត្តា បានរៀចំធ្វើខួបកំណើត៣ឆ្នាំ ឲ្យកូនដំរីញីមួយក្បាលឈ្មោះណូ អែលទេវី កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣
ដោយមានភ្ញៀវជាច្រើនបានចូលរួមកុះករនៅទីតាំងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ។
ប្រធានសមាគមន៍អៃរាវត្តា អ្នកស្រី ខៃ ចិន្ដា បានប្រាប់ឲ្យដឹងថា ចូលឆ្នាំ២០២៤នេះ សមាគមន៍យើងមានអាយុកាល១០ឆ្នាំហើយ ដោយផ្ដើមចេញពីអ្នកស្រីមានចិត្ដស្រឡាញ់ និងចង់អភិរក្សសត្វដំរីខ្មែរនៅខេត្តរតនគិរី ឲ្យនៅគង់វង្សនោះ អ្នកស្រីបានចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួនទៅទិញដីបានជាង៦ហិកតា និងទិញសត្វដំរីបានចំនួន៣ក្បាល មានញីមួយក្បាល តែជាអកុសលនៅឆ្នាំ២០២០ ដំរីឈ្មូលមួយក្បាលឈ្មោះបាក់ ម៉ៃ ក៏បានស្លាប់បាត់ទៅ។
ទោះជាជួបបញ្ហាខ្លះៗក្ដី ការដំណើរការបង្កាត់ពូជសត្វដំរីនៅតែបន្ដទៅមុខដោយរលូនគួរឲ្យកត់សម្គាល់ នៅថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២១ ទទួលបានកូនដំរីញីមួយក្បាលគួឱ្យស្រឡាញ់គឺឈ្មោះ ណូ អែលទេវី ផ្លែផ្កាទាំងនេះដោយមានការចូលរួម ជួយជ្រោមជ្រែងពីក្រសួង មន្ទីរស្ថាប័ណ្ណពាក់ព័ន្ធមួយចំនួនមិនតែប៉ុណ្ណោះសហគមន៍ទឹកធ្លាក់កាទៀងក៏បានឲ្យខ្ចីដីនៅក្បែនោះ ដែលមានទំហំជិត ១០០ហិតាដើម្បីធ្វើជាទីជម្រកងាយស្រួលក្នុងកាចិញ្ចឹមនិងបង្កាត់ពូជដំរី។
ប្រធានសមាគមន៍បានបញ្ជាក់ថា នៅថ្ងៃខាងមុខអ្នកស្រី មានគម្រោងបង្កាត់ពូជដំរីឲ្យបានកូនកាន់ច្រើនដើម្បីប្រែក្លាយតំបន់នោះឲ្យកាន់តែមានភាពទាក់ទាញដែលមានសក្កានុពលមិនចេះរីងស្ងួត ពោលគឺបង្កើតរមណីដ្ឋានឲ្យស្រស់ស្អាតបែបធម្មជាតិ សង់ផ្ទះសម្រាប់ភ្ញៀវស្នាក់នៅ មានដំរីសម្រាប់ឲ្យភ្ញៀវជិះកម្សាន្ដលេង និងមានដាក់តាំងលក់សម្ភារ:ប្រើប្រាស់ដែលផលិតចេញពីដៃរបស់ជនជាតិដើមភាគតិចនៅទីនោះដើម្បីបង្កើនចំណូលចូលគ្រួសានិងចូលសមាគមន៍ទាំងមូល៕