(ភ្នំពេញ)៖ ជួបជាមួយ DJ នេន ទុំ ជាមួយនឹងការចែកនំដូហ្វណាត់ចំនួន១ម៉ឺននំ ក្នុងឱកាសសម្ភោធសាខាទី២ នៅ AEON Mall នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ពីម៉ោង៩ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់។

ដើម្បីទទួលបាននំដូហ្វណាត់ ដោយឥតគិតថ្លៃ លោកអ្នកគ្រាន់តែចូលរួមតម្រង់ជួរ នៅខាងមុខហាងនំដូហ្វណាត់ Krispy Kreme។ លក្ខខណ្ឌ សម្រាប់ទទួលបាននំដូហ្វណាត់ ដោយឥតគិតថ្លៃនេះ រួមមាន៖

១. អ្នកតម្រង់ជួរមុនគេទី ១ នឹងទទួលបាន នំដូហូណាត់ Original Glazed ពេញមួយឆ្នំាដោយឥតគិតថ្លៃ

២. អ្នកតម្រង់ជួរមុនគេទី ២ នឹងទទួលបាន នំដូហូណាត់ Original Glazed រយៈពេល៦ខែ ដោយឥតគិតថ្លៃ

៣. អ្នកតម្រង់ជួរមុនគេទី ៣ នឹងទទួលបាន នំដូហូណាត់ Original Glazed រយៈពេល៣ខែ ដោយឥតគិតថ្លៃ

៤. អ្នកតម្រង់ជួរមុនគេពីទី ៤ រហូតដល់ទី ១០០ នឹងទទួលបាន នំដូហូណាត់ Original Glazed រយៈពេល១ខែ ដោយឥតគិតថ្លៃ

៥. អ្នកតម្រង់ជួរមុនគេទី ១០១ រហូតដល់ទី ២០០ នឹងទទួលបាន នំដូហូណាត់ Original Glazed រយៈពេល២សប្តាហ៏ ដោយឥតគិតថ្លៃ

៦. អ្នកតម្រង់ជួរមុនគេទី ២០១ រហូតដល់ទី ៣០០ នឹងទទួលបាន នំដូហូណាត់ Original Glazed រយៈពេល១សប្តាហ៏ ដោយឥតគិតថ្លៃ

៧. អ្នកតម្រង់ជួរមុនគេទី ៣០១ រហូតដល់ទី ៤០០ នឹងទទួលបាន ប័ណ្ណបញ្ចុះតំលៃផ្សេងៗ

ក្នុងពេលកំពុងតម្រង់ជួរ Krispy Kreme ក៏មានដូហ្វណាត់ចំនួន៦០០នំ ជូនសម្រាប់អាហារសម្រន់ផងដែរ។ ជាងនេះ ក៏មានការលេងល្បែងកំសាន្តពី DJ នេន ទុំ និងការចាប់ឆ្នោតឈ្នះរង្វាន់ជាច្រើនជាង ២០០រង្វាន់។

ការតម្រង់ជួរពីម៉ោង៧ព្រឹកដល់៩ព្រឹក នៅចំនតឡានក្បែរ ដឹ ភីហ្សា ខេមផេនី ហើយកម្មវិធីសម្ពោធ នឹងចាប់ផ្ដើមពីម៉ោង៩ព្រឹក ដល់ម៉ោង១រសៀល នៅ Lively Plaza ជាន់ផ្ទាល់ដីនៃ ផ្សារទំនើប AEON Mall។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសាធារណៈជន ហាងនំដូហ្វណាត់ Krispy Kreme ក៏បានបង្កើតសាខាទីពីរនេះ ហើយក៏មានគម្រោងពង្រីកទីតាំងជាបន្តបន្ទាប់ទៀត ដែលនៅជិតផ្ទះរបស់អតិថិជនបំផុត។

ហាងនំដូហ្វណាត់ Krispy Kreme ជាហាងនំដ៏ល្បីល្បាញ នៅសហរដ្ឋអាមេរិក ហើយបានដាក់លក់នៅកម្ពុជា លើកដំបូងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦ កន្លងមក ដែលស្ថិតនៅកែងផ្លូវ ៣០២ និង ៥១ (ផ្លូវប៉ាស្ទ័រ) បឹងកេងកង១ រាជធានីភ្នំពេញ។ នំដូហ្វណាត់ គ្រីសស្ពី គ្រីម មានហាងជាង១០០០ហាង នៅក្នុងប្រទេសចំនួន ២៧ប្រទេស។ ហើយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ទទួលបានសិទ្ធដាក់លក់ជាផ្លូវការនៅប្រទេសទី ២៧ ក្នុងប្រទេសកម្ពុជាយើង។

ក្រៅពីនំដូហ្វណាត់ គ្រីសស្ព្រី គ្រីម នេះ ក្រុមហ៊ុន EFG ក៏បាននាំចូលផលិតផលម៉ាកល្បីៗជាច្រើនទៀតដូចជា៖ ឌឹ ភីហ្សា ខមផេននី (The Pizza Company ខូស្តា ខូហ្វី ( Costa Coffee) ប៊ីប៊ីឃ្យូ ឈិកខិន(BBQ Chicken) ស្វេនស្សិន (Sweensen’s) និង ដេរី ឃ្វីន (Dairy Queen)៕