(ព្រះសីហនុ)៖ អ្នកឧកញ៉ា គៀន ស្រីនាង ភរិយាអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានឧបត្ថម្ភថវិកា ២៥,០០០ដុល្លារ ជូនកាកបាទក្រហមខេត្តព្រះសីហនុ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ក្នុងខេត្ត។
លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅជូនអ្នកឧកញ៉ា ចំពោះការចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត។
សូមបញ្ជាក់ថា អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ជាពលរដ្ឋខ្មែរតែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងបានបរិច្ចាគធនធានផ្ទាល់ខ្លួនរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធដោះស្រាយការលំបាកប្រជាពលរដ្ឋពេលជួបគ្រោះអាសន្ននានា៕