(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី១ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះ។

ពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានធ្វើឡើងដោយគ.ជ.ប នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប និងចាប់ឆ្នោតដោយសម្តេចព្រះសង្ឃរាជ ទាំងពីរគណៈ។

ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលទទួលបានលេខរៀងទី១ ក៏មាន៣ទៀត ដែលចូលរួមក្នុងការបោះឆ្នោតនេះ ក្នុងនោះគណបក្សឆន្ទៈខ្មែរ បានលេខរៀងទី២ គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣ និងគណកប្សកម្លាំងជាតិលេខរៀងទី៤។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតនេះ គឺជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់គ្នាតំណែង នៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ៕