(ភ្នំពេញ)៖ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែបន្តគំាទ្រសេវាកម្មវីង ធនាគារឯកទេសវីង (Wing) បានផ្តល់ជូនកម្មវិធីពិសេសដល់អតិថិជន ដែលបានវេរលុយតាមភ្នាក់ងារវីង ពេលនេះ  អតិថិជនអាចមានឱកាសឈ្នះ ទឹកប្រាក់សរុប៤លានរៀល (២០ ម៉ឺនរៀល ចំនួន២០រង្វាន់) រៀងរាល់សប្តាហ៍  និងរង្វាន់ធំចុងក្រោយ ២០លានរៀល   ដោយគ្រាន់តែវេរលុយតាមភ្នាក់ងារវីងណាមួយក៏បាននៅទូទំាងប្រទេស។

កម្មវិធីនេះធ្វើឡើងចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នំា២០១៦ ហើយកម្មវិធីនេះធ្វើឡើង ដើម្បីថ្លែងអំណរគុណទៅកាន់អតិថិជន ដែលតែងតែវេរលុយតាមភ្នាក់ងារវីង។

ជាមួយនឹងបណ្តាញភ្នាក់ងារវីង គ្របដណ្តប់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា អតិថិជនអាចផ្ញើលុយទៅកាន់មនុស្សជាទីស្រលាញ់ ក៏ដូចជាមិត្តភក្តិ ដោយងាយស្រួល រហ័ស និងមានសុវត្ថិភាព នេះបើយោងតាមការបញ្ជាក់របស់ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស Wing ។

ដើម្បីចូលរួមកម្មវិធីនេះ អតិថិជនគ្រាន់តែធ្វើការវេរលុយក្នុងចំនួនណាមួយក៏បាន នៅភ្នាក់ងារវីងដែលនៅជិតលោកអ្នកបំផុត ពិសេសវេរលុយកាន់តែច្រើន មានឱកាសឈ្នះកាន់តែច្រើន ដោយកម្មវិធីនេះ នឹងធ្វើការចាប់រង្វាន់រៀងរាល់ថ្ងៃចន្ទ នៅទីស្នាក់ការកណ្តាលរបស់ធនាគារឯកទេសវីង។ អ្នកឈ្នះ នឹងត្រូវបានទាក់ទងផ្ទាល់ដោយក្រុមការងារវីង ដោយអតិថិជនមិនតម្រូវឲ្យមានការបង់ថ្លៃសេវាណាមួយ ដើម្បីទទួលបានរង្វាន់នោះទេ។

វីង ជាធនាគារផ្តល់សេវា វេរប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ដែលបានបម្រើប្រត្តិបត្តិការជាង១០០,០០០,០០០ តំាង ពីឆ្នំា២០០៩ តាមរយៈភ្នាក់ងារវីងដែលមានជាង ៤,០០០ កន្លែងនៅទូទំាងប្រទេស។
 
សម្រាប់ព័ត៌មានបន្ថែម សូមចូលមកកាន់គេហទំព័រ www.wingmoney.com ឬទំនាក់ទំនងមកកាន់លេខ ០២៣ ៩៩៩ ៩៨៩៕