(ហាណូយ)៖ កម្មករអណ្ដូងរ៉ែមាសយ៉ាងហោចណាស់ ០៧នាក់បានស្លាប់បាត់បង់ជិវិត ដោយសារតែគ្រោះទឹកជំនន់ បង្ករ ឡើងដោយខ្យល់ព្យុះទីហ្វុង ឌៀនមូ (Dianmu) នៅឯភាគខាងជើងទីក្រុង ឡាវកៃ (Lao Cai) ប្រទេស វៀតណាម ដែលនាំឲ្យមនុស្សស្លាប់សរុបដោយព្យុះ Dianmun កើនឡើងដល់ ១៦នាក់, បាត់ខ្លួន ២នាក់, និង របួស ១៥នាក់។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី២៤ ខែសីហា។
ប្រភពដដែល បានឱ្យដឹងដែរថា កម្មករអណ្ដូរ៉ែ ដែលបានស្លាប់ គឺជាកម្មករបម្រើកាងារឱ្យក្រុមហ៊ុនរ៉ែមាសមួយ នៅក្នុងតំបន់។ ដោយឡែកបើយោងតាម សារព័ត៌មានរដ្ឋវៀតណាម VNA នៅព្រឹកថ្ងៃ ពុធនេះ កម្មករអណ្ដូងរ៉ែពីរនាក់ ត្រូវបានគេអះអាងថា ស្លាប់ ខណៈកម្មករ០៥នាក់ផ្សេងទៀត ក៏បានស្លាប់បាត់បង់ជីវិតផងដែរ។ ជាមួយគ្នានោះដែរ លោក Pham Van Thang លេខាធិការនៃគណកម្មាធិការបក្សនៃ ស្រុក វ៉ាន់ Van Ban បាន បាននិយាយថា កម្មករ អណ្ដូងរ៉ែមាសបីនាក់ បានបាត់ខ្លួននៅឡើយ។
គួរបញ្ជាក់ថាថា នៅឯភាគខាងជើងខេត្តសុងឡា (Son La), ឡាវកៃ (Loa Cai), និង ខេត្ត ញេអាន់ (Nghe An) ក៏មានសេចក្ដីរាយការពីអ្នកស្លាប់ផងដែរ ដោយគិតជាសរុបមានមនុស្សយ៉ាងហោចណាស់ ១៦ នាក់បានស្លាប់ ដោយសារខ្យល់ព្យុះទីហ្វុង ឌៀនមូ (Dianmu) ដែលបានបង្ករជាគ្រោះបាក់ដី តាំងពីល្ងាចថ្ងៃសុក្រ សប្ដាហ៍មុន។ បន្ថែមពីលើនេះមនុស្សពីរនាក់បានបាត់ខ្លួន ខណៈ១៥ នាក់បានរងរបួស។ នេះបើតាមគណកម្មាធិការមជ្ឈិម ដើម្បីបង្ការ និង គ្រប់គ្រងពេលមានគ្រោះទឹកជំនន់៕