(ភ្នំពេញ)៖ អតីតថ្នាក់ដឹកនាំ និងក្រុមការងាររបស់គណបក្សភ្លើងទៀន ចំនួន៤រូប ត្រូវបានតែងតាំងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
យោងតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ រួមមាន៖
ទី១៖ លោក លី រី អតីតសមាជិកគណៈកម្មាធិការនាយកគណបក្ស និងជាសមាជិកក្រុមការងារគណបក្សភ្លើងទៀន រាជធានីភ្នំពេញ
ទី២៖ លោក ថាន់ ណារិន ជាអតីតសមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សភ្លើងទៀន និងជាប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ
ទី៣៖ លោកស្រី វង រុន្នី ជាអតីតប្រធានចលនាស្ត្រីថ្នាក់ជាតិ និងជាសមាជិកគណៈកម្មាធិការនាយកបក្សភ្លើងទៀន
និងទី៤៖ លោក គឹម សុភា ជាអតីតអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន រាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖