(ភ្នំពេញ)៖ គណបក្សខ្មែរសាធារណរដ្ឋ បានដាក់សំណើមួយតាមរយៈស្ថានទូតថៃ ដើម្បីស្នើដល់ លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីថៃ ឱ្យត្រួតពិនិត្យមើលសកម្មភាព គណបក្ស Move Forward (គណបក្សកៅក្លៃ) របស់ថៃ ដែលកំពុងធ្វើសកម្មភាពគាំទ្រ និងបណ្តុះបណ្តាលដល់ ក្រុមចលនានយោបាយខុសច្បាប់ និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។

តាមច្បាប់ស្តីពីកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រែតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀតនៅក្នុងសមាគមអាស៊ានបានឡើយ។ ជាងនេះទៅទៀត ច្បាប់នៅក្នុងអង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ផងដែរថា ប្រទេសមួយមិនអាចធ្វើនយោបាយរំលោភ ឬបំផ្លាញប្រទេសមួយដែលប្រជាពលរដ្ឋកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិតយ៉ាងសុខដុមរមនា និងប្រកបដោយសុខសន្តិភាព និងប្រជាធិបតេយ្យនោះឡើយ។

គណបក្សនេះចាត់ទុកថា ចំពោះសកម្មភាពនយោបាយ របស់ គណបក្សកាវក្លៃ ហាក់បីដូចជាកំពុងធ្វើសកម្មភាពឲ្យប៉ះពាល់ដល់នយោបាយការទូតរវាង ប្រទេសកម្ពុជា-ថៃ ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ ជាខ្លាំង ជាពិសេសធ្វើឲ្យប៉ះពាល់ច្បាប់ប្រទេសថៃ ដែលប្រទេសថៃ មិនអនុញ្ញាតឲ្យបរទេសណាមួយយកទឹកដីថៃ ធ្វើសកម្មភាពប្រឆាំង រដ្ឋាភិបាលស្របច្បាប់ប្រទេសផ្សេងៗនោះទេ ពិសេសប្រទេសអាស៊ាន។

ខាងក្រោមនេះជាសំណើរបស់គណបក្សនយោបាយកម្ពុជាទៅកាន់នាយករដ្ឋមន្រ្តីថៃ៖