(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា។

នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំឱ្យអធិការដ្ឋាននគរបាលខណ្ឌ៧ មករា នូវគោលការ៍ចំនួន៥ចំណុចរួមមាន៖

ទី១៖ ត្រូវរៀបចំផែនការយុទ្ធសាស្រ្ត នៅគោលដៅភូមិសាស្រ្តដែលប្រឈមកើតឡើងបទល្មើស
ទី២៖ ចាត់តាំងកម្លាំងអនុវត្តការងារ
ទី៣៖ ត្រូវមានការដឹកនាំត្រួតពិនិត្យផែនការនោះជាប្រចាំ
ទី៤៖ ត្រូវមានឆន្ទៈធ្វើការងារ
និងទី៥៖ ត្រូវស្មោះត្រង់វិជ្ជាជីវៈ

គោលការណ៍ទាំ៥ចំណុច គឺដើម្បីជួយដោះស្រាយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ពិធីសំណេះសំណាលនេះ ក៏មានការចូលរួមពីលោកស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌ៧មករា លោក-លោកស្រីអធិការរង លោកនាយ ផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ ចំណុះអធិការដ្ឋាននគរបាលខណ្ឌ៧មករា៕