(ក្រចេះ)៖ កម្លាំងនគរបាលខេត្តក្រចេះ ក្រោមការដឹកនាំ និងបញ្ជាដោយលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត បានបង្ក្រាបករណីគ្រឿងញៀនបានចំនួន ១០៨ករណី និងឃាត់ខ្លួនជនសង្ស័យបាន១៨៧នាក់ ហើយបញ្ជូនទៅសាលាដំបូងខេត្តនៅក្នុងឆ្នាំ២០២៣ ប្រៀបធៀបនឹងឆ្នាំ២០២២ មាន៦៩ករណី មានការកើនឡើង ៣៩ករណី ស្មើនឹង៥៧ភាគរយ។

លោក ស៊ាង សុភ័ក្រ្ត ស្នងការរងនគរបាលខេត្តក្រចេះ ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កម្លាំងនគរបាល បានបង្រ្កាបករណីគ្រឿងញៀនបានចំនួន១០៨ករណី និងឃាត់ខ្លួនជនសង្ស័យបាន១៨៧នាក់បញ្ជូនទៅសាលាដំបូងខេត្ត ក្នុងនោះមានជនជាតិវៀតណាម២នាក់។

លោកបញ្ជាក់ទៀតថា ក្នុងប្រតិ្តបត្តការបង្រ្កាបកម្លាំងដករហូតវត្ថុតាងរួមមាន៖

*គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៥២៧កញ្ចប់ ស្មើរ១,៣៥៦.០៣ក្រាម
*ប្រាក់រៀលចំនួន ២.១២៨.០០០រៀល
*ខ្សែលោហៈធាតុពណ៌លឿងទុំចំនួន ០១ខ្សែ
*បន្តោងលោហៈធាតុពណ៌លឿងទុំរូបយុតិកាចំនួន ០១
*ចិញ្ចៀនធ្វើអំពីលោហៈធាតុពណ៌លឿងចំនួន ០១វង់
*ខ្សែកធ្វើ អំពីលោហៈធាតុពណ៌លឿង មានប្រវែង៥៧សង់ទីម៉ែត្រ ចំនួន ០១ខ្សែ
*បន្តោងខ្នាយស្រោបលោហៈធាតុពណ៌លឿង ចំនួន ០១
*ម៉ូតូចំនួន ៤២គ្រឿង
*ទូរស័ព្ទចំនួន ១២៤គ្រឿង
*ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ២០គ្រឿង
*ទុយោ សម្រាប់ចូករំលែកគ្រឿងញៀនចំនួន ៣៦ដើម
*ស្លាបព្រាជ័រសម្រាប់ចូកគ្រឿងញៀនចំនួន ០១
*បំពង់កែវសម្រាប់ជក់ គ្រឿងញៀនចំនួន ៣០
*រូបថតចំនួន ៥១សន្លឹក
*កាំភ្លើង AK47 ចំនួន ០២ដើ បង់ចំនួន ០៤
*គ្រាប់កាំភ្លើងចំនួន ៨៥គ្រាប់ (គ្រាប់ RPD ចំនួន ០១គ្រាប់, គ្រាប់ R15 ចំនួន ០២គ្រាប់ និងគ្រាប់ AK ចំនួន ៨២គ្រាប់)
*សោខៀចំនួន ០៣
*កូនសោលេខ១៣ចំនួន ០១
*ដង្កាប់ចំនួន ០១
*កន្ត្រៃកាត់ខ្សែភ្លើងចំនួន ០១
*កាំភ្លើងកែច្នៃចំនួន ១៨ដើម
*គ្រាប់វ៉ាងដឺ ឡុងចំនួន ០១គ្រាប់់
*ដាវចំនួន ០៥ដើម
*ពូថៅចំនួន ០១
*កាំបិតស្នៀតចំនួន ០៣ដើម
*ដែកឆាបចំនួន ០១
*កង់ចំនួន ០១គ្រឿង
*កន្ត្រៃចំនួន ០៥
*កាំភ្ញៀវចំនួន ០១ដើម
*ផាវគ្រាប់បែកចំនួន ០៥គ្រាប់
*គ្រាប់សម្រាប់បាញ់ (គ្រាប់ឃ្លី)ចំនួន ២៨គ្រាប់
*ប័ណ្ណចាក់វ៉ាក់សាំងកូវីតចំនួន ០១
*នាឡិកាដៃចំនួន ០២គ្រឿង
*កាបូបលុយចំនួន ០៣
*កូនកាបូបឆ្នូត (ពណ៌លឿង,ពណ៌ក្រហម និងពណ៌ត្រួយចេក) ចំនួន ០១
*ជំពាមកៅស៊ូចំនួន ០១
*កាបូបដាក់គ្រឿងញៀនចំនួន ០១
*ដែកកេះចំនួន ២៧់
*ជញ្ជីងប៉ុង ៣០គីឡូចំនួន ០១គ្រឿង
*បំពង់ជ័រពណ៌ខ្មៅសម្រាប់ដាក់គ្រឿងញៀនចំនួន ០១
*ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន៕