(ភ្នំពេញ)៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈឈានមុខគេ ដែលបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយគុណភាព ការច្នៃប្រឌិត សីលធម៌វិជ្ជាជីវៈ និងទទួលស្គាល់ពីថ្នាក់ជាតិ និងអន្តរជាតិ។

ដើម្បីបំពេញតម្រូវការកង្វះខាតអ្នកបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៅប្រទេសកម្ពុជា វិទ្យាស្ថានបាននឹងកំពុងជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ+១ (វិស្វករ) ចំនួន ៣០០នាក់ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ក្នុងនោះផងដែរ វិទ្យាស្ថានផ្តល់អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (នារី) ជាច្រើនកន្លែង ស្របតាមលក្ខខណ្ឌតម្រូវរបស់វិទ្យាស្ថាន។

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ផ្តល់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ+១ (វិស្វករ) លើជំនាញសិក្សាដូចខាងក្រោម៖

*ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ
*ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់
*ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូនផ្លូវគោក
*ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់
*ជំនាញបើកបរនាវា
*ជំនាញម៉ាស៊ីននាវា

ដោយឡែកសម្រាប់មុខវិជ្ជានៃការប្រឡងជ្រើសរើសនិស្សិតជំនាន់ទី៤ គឺអាស្រ័យទៅលើជំនាញដែលបានជ្រើសដូចខាងក្រោម៖

ទី១៖ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ
ទី២៖ ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់
*តម្រូវឆ្លងកាត់ការប្រឡងលើមុខវិជ្ជា៖ គណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស

ទី៣៖ ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូនផ្លូវគោក
ទី៤៖ ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់
ទី៥៖ ជំនាញបើកបរនាវា
ទី៦៖ ជំនាញម៉ាស៊ីននាវា

*តម្រូវឆ្លងកាត់ការប្រឡងលើមុខវិជ្ជា៖ គណិតវិទ្យា វប្បធម៌ទូទៅ និងភាសាអង់គ្លេស

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមបើក និងទទួលពាក្យប្រឡងជ្រើសរើសនិស្សិតជំនាន់ទី៤
-កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣តទៅ
-វេលាម៉ោង៖ ៨:០០នាទីព្រឹកតទៅ
-ទីតាំង៖ ការិយាល័យសិក្សា ជាន់ផ្ទាល់ដីនៃអគ្គាវិទ្យាស្ថាន
-ផុតកំណត់ដាក់ពាក្យ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៥:០០ល្ងាច។

ផែនទីទីតាំងវិទ្យាស្ថាន៖ សម្រាប់ទីតាំងស្ថិតនៅ ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅជាប់នៅអគារទីស្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ សូមជូនផែនទី https://maps.app.goo.gl/v1TmQj3HpsSxAvzJ6

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងស្តីពីការជ្រើសនិស្សិតជំនាន់ទី៤ ចំនួន៣០០នាក់ ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ+១ ឆ្នាំសិក្សា២០២៣-២០២៤។

ទូរសព្ទលេខ៖ 098 21 02 21 / 078 21 01 21 Group Telegram ជំនាន់ទី៤៖ https://t.me/tsipwtentrance2024 Channel Telegram វិទ្យាស្ថាន៖ https://t.me/tsipwtofficial