(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងជាមេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ តំណាងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំនាយកដ្ឋានកណ្តាលនគរបាលព្រំដែន ជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងនគរបាលព្រំដែន និងនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ប្រគល់ជូនកងកម្លាំងនគរបាលការពារព្រំដែនគោក ទាំង១០វរសេនាតូច ប្រចាំខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងពោធិ៍សាត់ ទិសភូមិភាគទី៥។
នៅក្នុងឱកាសនោះ ក៏មានការអមដំណើរដោយលោកឧត្តមសេនីយ៍ឯក សុខ ធឿន អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន និងលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែន គោកផងដែរ។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដែលបាននាំយកមកប្រគល់ជូនរួមមាន៖
*អង្ករ ចំនួន ៥០តោន
*ត្រីខកំប៉ុង ចំនួន ១០០កេសធំ
*មីកញ្ចប់ ចំនួន ១០០កេសធំ
*ថវិកា ចំនួន ១០០លានរៀល៕