(ភ្នំពេញ)៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យ លោកស្រី អានជឺឡា ខូកូរ៉ាន់ ឯកអគ្គរដ្ឋទូតអូស្ដ្រាលី ប្រចាំនៅកម្ពុជា ជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ស្អែកនេះ នៅវិមានរដ្ឋសភា។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាព ដែលFresh News ទទួលបាននៅមុននេះបន្ដិច៕