(ភ្នំពេញ)៖ ក្រោយផ្សព្វផ្សាយលើបណ្តាញព័ត៌មាន Fresh News ឃើញបងប្អូនប្រជាពលរដ្ឋចង់បានសៀវភៅ «ហោណាំហុង - ប្រវត្តិជីវិត» របស់លោកកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឥលូវសៀវភៅនេះមានដាក់លក់នៅបណ្ណាគារ Monument Books ដែលស្ថិតនៅទល់មុខទីស្តីការក្រសួងអប់រំយុវជន និងកីឡា លើផ្លូវនរោត្តម និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងជាវសៀវភៅ «ហោណាំហុង - ប្រវត្តិជីវិត» សូមទំនាក់ទំនងលេខទូរសព្ទ Admin ផ្នែកសៀវភៅ តាមរយៈ៖ 086850111 ឬហាងលក់តាមរយៈ៖ 017899599 ។

សូមជម្រាបថា លោក ហោ ណាំហុង បានបញ្ចេញវណ្ណកម្មមួយក្រោមចំណងជើងថា «ប្រវត្តិជីវិត» ដែលរៀបរាប់ពីជីវិតរបស់លោកតាំងពីការកុមារភាពក្នុងគ្រួសារកម្មករ ដ៏ក្រលំបាក និងជាក្មេងវត្តនៅជនបទ រហូតដល់បច្ចុប្បន្ន ពោលគឺដែលផ្សារភ្ជាប់នឹងការបម្រើប្រទេសជាតិប្រមាណ ៦០ឆ្នាំកន្លងមក។

ក្នុងចំណារសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលអនុញ្ញាតឲ្យផ្សព្វផ្សាយសៀវភៅនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមផ្សព្វផ្សាយ ដើម្បីជាប្រយោជន៍ដល់សង្គម និងជំនាន់ក្រោយ»៕