(ភ្នំពេញ)៖ នៅយប់រំលងអធ្រាត្រ ចូលថ្ងៃទី២៦ ធ្នូ ២០២៣ យុវជនប្រុសស្រីជិត២០០នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួន ព្រមទាំងអប់រំ បន្ទាប់ពីពួកគេប្រមូលផ្តុំជុំគ្នាយ៉ាងកកកុញនៅមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពញ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយអប់រំរួច សមត្ថកិច្ចនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន បានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ លើកលែងតែម៉ូតូកែទម្រង់ ដូរាងឡើងស៊េរី និងគ្មានស្លាកលេខ ត្រូវបានដកហូតរក្សាទុកនៅអធិការដ្ឋាន៕