(ភ្នំពេញ)៖ លោក ឯក សំអុល ប្រធានសមាគមមិត្ដភាព កម្ពុជា-ចិន បានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះលោកឧកញ៉ា ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានសមាគមមិត្ដភាព កម្ពុជា-ចិន ដែលបានឧបត្ថម្ភម៉ាស៊ីនថតមួយគ្រឿង មានតម្លៃ១,៧១០ដុល្លារ។

ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរយ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្ដដ៏សប្បុរសថ្លៃថ្លា របស់ឯកឧត្ដមឧកញ៉ា ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានសមាគមមិត្ដភាព កម្ពុជា-ចិន ដែលបានឧបត្ថម្ភម៉ាស៊ីនថតមួយគ្រឿង មានតម្លៃ១,៧១០ដុល្លារអាមេរិក ដើម្បីចូលរួមទ្រទ្រង់ ការព្រឹត្ដទៅនៃសមាគមមិត្ដភាព កម្ពុជា-ចិន»

សមាគមមិត្ដភាព កម្ពុជា-ចិន សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕