(បាត់ដំបង)៖ ដំណាំគម្របដីជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដាំដុះមិនត្រឹមតែចូលរួមលើកកម្ពស់គុណភាពដី ឱ្យមានជីវជាតិនោះទេ វាក៏បានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការដាំដុះដំណាំទាំងនេះ។ នេះបើតាមអ្នកជំនាញកសិកម្ម។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ខណៈចុះមើផ្ទាល់ប្រភេទដំណាំគម្របដីនៅខេត្តបាត់ដំបង លោក សរ វេង ទីប្រឹក្សាផ្នែកបច្ចេកទេស នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា ស្ថិតក្នុងការគ្រប់គ្រងនាយករដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងនៃអគ្គនាយករដ្ឋានកសិកម្ម បានលើកឡើងថា សព្វថ្ងៃនេះ កសិករមានបញ្ហាប្រឈមខ្លាំងទាក់ទងជីវជាតិដី ពិសេសនោះ នៅតំបន់ខ្ពស់រាប នៅពេលកសិករចាប់ផ្ដើមដាំដុះ គាត់ ត្រូវការភ្ជួរដីជាច្រើនដង ដែលកត្តាមកពីការហូរច្រោះដោយទឹក។

លោកលើកឡើងថា នៅពេល ដែលដីបាត់បង់ជីវភាពធ្វើឱ្យបាត់បង់ទិន្នផល ជាហេតុ ធ្វើឲ្យគាត់ជំរុញការប្រើប្រាស់ ថ្នាំពុល កសិកម្ម ជីវកសិកម្ម ដែលធ្វើឲ្យការចំណាយកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាងនេះធ្វើឱ្យប៉ះពាល់ដល់ សុខភាព និងធ្វើឲ្យមានការប្រែប្រួល បរិស្ថានផងដែរ។

លោកបន្តថា ដោយសារតែឃើញពីផលប៉ះពាល់ ដូច្នេះបានទើបអគ្គនាយករដ្ឋានគ្រប់គ្រងដីកសិកម្ម សហការជាមួយ មជ្ឈមណ្ឌលស្រាវជ្រាវ និងអន្តរជាតិ បានចាប់ផ្តើមអនុវត្តន៍ការងារ អភិរក្ស ដែលការងារនេះ គឺធ្វើយ៉ាងណាឲ្យដីមាន ជីវជាតិប្រើជាងជាមុនតាមរយៈប្រភេទដំណាំគម្របដី ដែលមានច្រើនប្រភេទ។

លោក សរ វេង បានបញ្ជាក់ថា៖ «ដំណាំអភិរក្ស គឺយើងដាំតាមបច្ចេកទេសដោយអត់ភ្ជួររាស់ មានន័យយកតាមលំនាំ ធម្មជាតិដោយកាត់បន្ថយការភ្ជួររាស់ដី អ៊ីចឹងយើងថា ក្នុងដីមានសត្វជាច្រើនក្នុងដី រហូតដល់មានរាប់លានប្រភេទ ដោយខ្លះមើលឃើញនឹងភ្នែក ខ្លះទៀតមើលមិនឃើញក៏មាន»។

បើតាមអ្នកជំនាញបច្ចេកទេសរូបនេះ បានឱ្យដឹងថា នៅពេលដាំដំណាំគម្របដី អាចជួយដល់គុណភាពដី ដូចជាធ្វើជាជីផងដែរ។ ដំណាំប្រភេទនេះ មិនត្រឹមតែអាចជួយឱ្យមានគុណភាពដីប៉ុណ្ណោះទេ វាក៏ជួយឱ្យកសិកម្មរកប្រាក់ចំណូលបានច្រើនផងដែរ។

លោកបានបញ្ជាក់ថា ៖ «បើសិនកសិកម្មដាំដំណាំដំណាំគម្របដីនេះ ដីគាត់អត់មានស្មៅចង្រៃនោះទេ អ៊ីចឹងវាមិនអាចបង្កើតគ្រាប់ ដើម្បីដុះនៅពេលក្រោយទៀតទេ»។

ជាមួយគ្នានោះដែរ លោក សរ វេង ក៏បានឱ្យដឹងថា ដំណាំគម្របដីក៏បានចូលរួមដល់បរិ ស្ថានដោយជួយឱ្យចាប់យកឧស្ម័នផ្ទះកញ្ចប់ចូលទៅក្នុងដីលើសពីនេះ ប្រភេទដំណាំនេះ ជួយដល់ផលប្រយោជន៍សេដ្ឋកិច្ច គឺប្រជាពលរដ្ឋទទួល បានលុយភ្លាមៗផងដែរ។

លោកគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «បើគាត់ចាំដំណាំដូចជាពោត សណ្ដែកគាត់ទទួលបានលុយតិច ប៉ុន្តែបើគាត់ដាំពោត ហើយដាំដំណាំគម្របដីនេះ គាត់នឹងទទួលបានលុយមួយម្ដងទៀត អីញ្ចឹងដំណាំនេះមួយហិតាគាត់ចំណេញ លុយបានប្រហែល៥០០ដុល្លារទៅ៦០០ដុល្លារ លើនឹងទៀត។ ដូច្នេះបើគាត់ដាំពោត ចំណេញបាន៥០០ ឬ៦០០ដុល្លារ ហើយគាត់ដាំដំណាំទៀតគាត់ចំណេញប្រហែល១ពាន់ដុល្លារក្នុងមួយឆ្នាំ។ ការចំណេញក៏ផ្តល់ប្រយោជន៍ដល់
គាត់នៅថ្នាំក្រោយទៀតផងដែរ»។

បើតាមការអះអាងរបស់លោក សរ វេង បានឱ្យដឹងថា ចំពោះផលិតផលដំណាំគម្រប ដីបច្ចុប្បន្នមានទីផ្សារខ្លាំងនៅក្នុងស្រុក និងនាំចេញទៅលក់នៅក្រៅប្រទេសផងដែរ។ លោកបន្ថែមថា ដំណាំគម្របដីនេះ មិនត្រឹមតែត្រូវការនៅក្នុងប្រទេសយើងទេ គឺនៅសកលលោកក៏គេយកប្រភេទដំណាំដីនេះ ទៅកែប្រែគុណភាពដីរបស់គេដែរ។

ទាក់ទិននឹងតម្លៃវិញ លោក សរ វេង បានបន្ថែមថា ចំពោះការដាំណាំប្រភេទនេះក៏មានការចរចាពីតម្លៃផងដែរ ជាមួយក្រុមហ៊ុន អ្នកបញ្ជាទិញ នៅពេលប្រជាកសិករដាំដែរ ព្រោះថា ប្រភេទដំណាំនេះ បើដាំគ្មានអ្នកបញ្ជាទិញក៏ពិបាកដែរ។

បើតាមលោក លាង សំរិត ជាបុគ្គលិក នៃ សកល វិទ្យាល័យជាតិបាត់ដំបង និងជាអ្នកគ្រប់គ្រងគម្រោងការវិនិយោគលើការគ្រប់គ្រងសាធាតុសរីរាង្គក្នុងដី ដើម្បីនិរន្តរភាពនៃការធ្វើកសិកម្មនៅតំបន់ខ្ពង់រាប (ISOC project) ដែលគម្រោងនេះទទួលបានមូលនិធិគាំទ្រការអនុវត្តន៍ពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ របស់ក្រសួងបរិស្ថាន បានលើកឡើងថា ការអនុវត្តកសិកម្មអភិរក្សដោយការកាត់បន្ថយការភ្ជួររាស់ដី និងកាដាំណាំគម្របដី បានជួយកែលម្អគុណភាពដីដែលធ្វើឱ្យដំណាំទទួលបានទិន្នផលខ្ពស់ និងកាត់បន្ថយការលេចចេញនៃឧស្ម័នផ្ទះកញ្ចក់ពីដីទៅបរិយាកាសផងដែរ។

ជាមួយគ្នានោះដែរ លោក លឹម សុខុម ជាកសិកររស់នៅក្នុងភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង បានឱ្យដឹងថា សព្វថ្ងៃគាត់បានដាំដំណាំដូចជាពោត សណ្ដែក ដំឡូង ចំណែកដាំណាំគម្របដី មានដូច ជាសង្កែងស្វាស្លឹកតូច ស្លឹកធំ ស្នាជាដើម។

លោកបញ្ជាក់ថា៖ «ខ្ញុំដំណាំនេះ នៅពេលប្រមូលផងពោត យើងដាំវាជួយធ្វើឱ្យដីធូរ ដីមានជីវជាតិ បានចំណូលក្នុងគ្រួសារ។ យើងដាំពោតរួចហើយ បានយើងដាំដំណាំគម្របដី អ៊ីចឹង ដំដាំគម្របដីមានរយៈពេល២ខែជាង ទើបយើងប្រមូលផល ដូច្នេះមួយឆ្នាំយើងប្រមូលបាន២ដងដែរ»។

លោកបានបន្តថា ការដាំដំណាំគម្របដី បានជួយដល់គុណភាពដីប្រៀបដូចជាជី ពោលគឺនៅពេលដាំដំណាំគម្របដីរួច ដាំណាំផ្សេងទៀតធ្វើឱ្យដំណាំលូតលាស់បានល្អលឿន។

បើតាមកសិកររូបនេះ បានឱ្យដឹងថា គាត់ដំណាំលើផ្ទៃដីចំនួន១០ហិកតា ដោយទទួលបានផលចំណូលក្នុងគ្រួសារ ឧទាហរណ៍ក្នុងមួយហិកតា អាចទទួលបានទិន្នផលពីចន្លោះពី៧ ទៅ៨តោន។

លោកបញ្ជាក់ថា៖ «ចំពោះដំណាំនេះ យើងអាចទទួលបានផលជាប្រាក់ អាចសម្រាប់ផ្គត់ផ្គង់គ្រួសារ ពោលគឺអាចប្រកបការដាំដុះបន្តទៀតបាន»។

សូមជម្រាបថា ដំណាំគម្របដីមានដូចជា៖ ចង្ក្រង់ស្វាស្លឹកតូច មីលែក សង់តូ ស្លឹឡ សណ្តែងអង្រែ ស្លយ ចង្ក្រង់ស្វា ស្លឹកធំជាដើម ៕