(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក Balla Keita មេបញ្ជាការកងកម្លាំងរក្សាសន្តិភាព​ ប្រចាំបេសកកម្មអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានកោតសរសើរចំពោះការដាក់ចេញនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា រហូតបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា ហើយលោកបានកោតសរសើរពលរដ្ឋកម្ពុជា ដែលនៅឈរជិតមេដឹកនាំ របស់ខ្លួន ក្នុងការនាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស។

ឧត្តមសេនីយ៍ឯក Balla Keita បានថ្លែងថា៖ «ខ្ញុំកត់សម្គាល់ថា ក្នុងនាមខ្លួនខ្ញុំអ្នកថែរក្សាសន្តិភាព ខ្ញុំបានទទួលនូវគំនិតដ៏មានតម្លៃបេសកកម្មថែរក្សាសន្តិភាព កំពុងតែដំណើរការនៅទ្វីបអាហ្វ្រិក ដំណោះស្រាយគឺឈ្នះឈ្នះ ខ្ញុំគិតថា សំណាងល្អសម្រាប់ប្រជាជនកម្ពុជា។ ក្នុងឆ្នាំ១៩៧៧ ប្រជាជនកម្ពុជា មានអ្នកដឹកនាំដែលបង្កើតនូវគំនិតដែលអ្នកមិនត្រូវការឈ្នះ ក្លាយជាអ្នកឈ្នះ ប៉ុន្តែអ្នកត្រូវតែឈ្នះទាំងអស់គ្នា ដើម្បីក្លាយជាអ្នកឈ្នះ»។

ឧត្តមសេនីយ៍ឯក Balla Keita បានបន្តថា ប្រសិនបើអ្នកទាំងអស់គ្នាឈ្នះក្នុងដំណើរការស្វែងរកសន្តិភាពនោះ មានន័យថា អ្នកអាចមានសន្តិភាព ពីព្រោះប្រសិនបើមានអ្នកចាញ់ អ្នកចាញ់នឹងព្យាយាមដណ្តើម អំណាចមកវិញជានិច្ច ហើយបន្ទាប់មកអ្នកឈ្នះតែងតែត្រូវការពារអ្វីដែលគាត់មាន ភាពតានតឹងក្នុងការការពារអ្វីដែលអ្នកបានទទួលតាមរយៈការឈ្នះ ដោយសង្គ្រាមគឺពិបាកណាស់ ប៉ុន្តែប្រសិនបើនៅក្នុងសង្គមមួយ រស់នៅដោយគ្មានការគំរាមកំហែងនោះទេ ហើយអ្នករាល់គ្នាមានអារម្មណ៍សុវត្ថិភាពនៅក្នុងសង្គមតែមួយ។

«ខ្ញុំគិតថានោះគឺជាសន្តិភាពពិតប្រាកដ ដូច្នេះសម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំនឹងយកគំនិតទាំងអស់នេះមកជាមួយខ្ញុំជាមេរៀន ទុកជាឧទាហរណ៍កន្លែងដែលខ្ញុំកំពុងបំពេញបេសកកម្ម នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីស្នើសុំពួកគេទៅកាន់ប្រទេសកម្ពុជា ដើម្បីនិយាយជាមួយប្រជាជនកម្ពុជា ហើយប្រជាជនកម្ពុជា នឹងអាចបង្ហាញផ្លូវពួកគេនូវអ្វីដែកជាវិធីសាស្ត្រល្អ ដើម្បដោះស្រាយវិបត្តិ»។ នេះជាការបញ្ជាក់បន្ថែមរបស់ឧត្តមសេនីយ៍ឯក Balla Keita។

ឧត្តមសេនីយ៍ឯក Balla Keita បានបញ្ជាក់ថា វិបត្តិបានអូសបន្លាយរយៈពេលជាង២០ឆ្នាំ នៅអាហ្វ្រិកកណ្តាល ពីព្រោះគ្មានស្មារតីឈ្នះឈ្នះទេ ហើយគ្មានការយល់ដឹងអំពីគំនិតឈ្នះឈ្នះ ដែលជាដំណោះស្រាយនៃវិបត្តិនោះដែរ។ «ដូច្នេះ ជាពាក្យចុងក្រោយរបស់ខ្ញុំ ខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ចំពោះអ្វីដែលប្រជាជនកម្ពុជា កំពុងព្យាយាមធ្វើ»

ខាងក្រោមនេះជាលើកឡើងរបស់ឧត្តមសេនីយ៍ឯក Balla Keita៖