(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា មានព្រឹត្តិការណ៍សំខាន់ៗចំនួន៣ ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា នាឆ្នាំ២០២៣នេះ ដែលប្រវត្តិសាស្ត្រត្រូវកត់ត្រាទុក។

ការលើកឡើងរបស់ លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅនេះ លើប្រធានបទ៖ «ឱកាស និងបញ្ហាប្រឈម សម្រាប់សេដ្ឋកិច្ច និងនយោបាយ សម្រាប់ឆ្នាំ២០២៤»។

ព្រឹត្តិការណ៍សំខាន់៣ ដែលអ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់នោះ គឺមាន៖

ទី១៖ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី២៖ ការរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដែលមានការចូលរួមពីប្រជាពលរដ្ឋច្រើនបំផុត

ទី៣៖ ការផ្លាស់ប្តូររាជរដ្ឋាភិបាល ក្រោយការបោះឆ្នោត ដែលធ្វើឡើងដោយសុខសន្តិភាព ស្ថិរភាព មិនដែលមានក្នុងប្រវត្តិសាស្ត្រ។

សូមស្តាប់ការលើកឡើងរបស់ លោក ប៉ែន បូណា ដូចតទៅ៖