(កណ្ដាល)៖ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ នៅព្រឹកថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំមួយ ស្ដីពីច្បាប់អន្ដោប្រវេសន៍ និងការគ្រប់គ្រង រដ្ឋបាលក្នុងផ្ទះសំណាក់ ឬផ្ទះជួល ដល់ប្រជាពលរដ្ឋដែលម្ចាស់ផ្ទះ និងមន្ដ្រីជំនាញពាក់ព័ន្ធទាំងអស់។
ក្នុងកិច្ចប្រជុំក៏មានការចូលរួមពី លោក សុខ ជា អធិការរងអន្តោប្រវេសន៍ លោក ខាន់ ចាន់ថា អធិការរងសន្តិសុខ លោក ជឹម រតនា អធិការរង លោក ស ពិសិដ្ឋ នាយផ្នែកគ្រឿងញៀន និងនាយប៉ុស្ដិ៍ ដែលពាក់ព័ន្ធ ព្រមទាំងម្ចាស់ផ្ទះសំណាក់ ផ្ទះជួលក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ២៥នាក់ ផងដែរ។
លោកវរសេនីយ៍ត្រី ឈឿន ប៊ុនធន ក៏បានសំណូមពរដល់ម្ចាស់ផ្ទះសំណាក់ ផ្ទះជួល ឲ្យចូលរួមគោរពច្បាប់ និងសហការផ្តល់ព័ត៌មាន មកកាន់សមត្ថកិច្ចអំពីជនបរទេសអន្តោប្រវេសន៍ ដែលមកស្នាក់នៅផ្ទះជួលរបស់គាត់ ឲ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋបាល ក៏ដូចជាគ្រប់គ្រងមុខសញ្ញា ចារកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន៕