(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានចេញប្រកាសថា ព័ត៌មានខាងលើនេះគឺជាព័ត៌មានក្លែងក្លាយ មិនមានករណីចាប់ខ្លួនដូចដែលគណនីខាងលើបានបង្ហោះនោះទេ។

សមត្ថកិច្ចកំពុងចាត់វិធានការដើម្បីតាមស្វែងរកជនដែលបានបង្ហោះព័ត៌មានក្លែងក្លាយខាងលើនេះ។ សូមសាធារណជនកុំបន្តចែករំលែក និងកុំមានការយល់ច្រលំ !៕