
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ដឹកនាំប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមកិច្ចប្រជុំនៅប្រទេសថៃ
24-08-2016 10:12
(ភ្នំពេញ)៖ ដើម្បីតបតាមការអញ្ជើញ របស់ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ាន ស្ដីពីគ្រឿងញៀន លើកទី៣៧ (37th ASOD Meeting)។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅសណ្ឋាគារ Royal Orchid Sheraton ដោយមានការចូលរួមពី គណៈប្រតិភូមកពីបណ្តា ប្រទេសអាស៊ានទាំងអស់ ផងដែរ។
សូមបញ្ជាក់ថា តាមរបៀបវារៈដែលបានគ្រោងទុក កិច្ចប្រជុំនឹងមានការពិភាក្សាផងដែ រជាមួយដៃគូសន្ទនា របស់អាស៊ានដូចជា អាស៊ាន+ចិន អាស៊ាន+ឥណ្ឌា អាស៊ាន+ជប៉ុន អាស៊ាន+សាធារណរដ្ឋកូរ៉េ និងអាស៊ាន+រុស្សី៕