(បាត់ដំបង)៖ អំបុក ដែលជាប្រភេសអាហារមួយបែបរបស់ប្រជាជនកម្ពុជា មានតាំងពីដូនតាមកម្ល៉េះ តែអ្វីដែលសំខាន់ នោះប្រភេទអំបុករបស់អ្នកខេត្តបាត់ដំបង កំពុងតែត្រៀមខ្លួននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្រោយគោរពតាមស្តង់ដា ក្នុងការផលិត និងមានការគាំទ្រពីរសជាតិ។

កំពុងតែច្រក់អំបុក ដាក់កំប៉ុង លោកស្រី ញ៉ែម ចន្ទី នាយកយិកាក្រុមហ៊ុនអង្គរមាស ស្ថិតក្នុងភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាតដំបង ខេត្តបាត់ដំបង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កន្លែងអ្នកស្រី បានផលិតអាហាត្រៀមជាច្រើនប្រភេទ ដូចជាអំបុកចំនួន ៥មុខ ដូចជា៖ អំបុក សារាយ សមុទ្រ អំបុកផែ្លឈើចម្រុះ អំបុកពិសេស អំបុកចេក និងអំបុកធម្មជាតិ។ ដោយឡែកអាហារត្រីក្រៀមវិញ មានត្រីធម្មជាតិ ត្រីទន្លេរសាបបាត់ដំបង ត្រីរសជាតិហិល ត្រីរសជាតិល្ង ។

លោកស្រីបញ្ជាក់ថា ត្រីដែលយកមកផលិតបែបសម្ងួត ដែលអាចទុកបានរយៈយូរ ហើយមិនខូចគុណភាពនោះទេ ព្រោះត្រូវបានធ្វើតាមស្តង់ដា ដែលទទួលដោយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ។

លោកស្រីបានបញ្ជាក់ថា «ចាប់ពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ននេះ មានការគាំទ្រខ្លាំង និងជំរុញខ្លាំងធ្វើឱ្យនាងខ្ញុំ នឹកស្មានមិនដល់ព្រោះថា ប្រភេទអាហារមួយ ដែលជាអាហារទំលៀម ទម្លាប់ខ្មែរ មានយូរលង់ណាមួយហើយ និងមានការប្រារព្ធធ្វើជារៀងរាល់ឆ្នាំ»

យ៉ាងណាក្តី អ្នកស្រី ញ៉ែម ចន្ទី បានអះអាងថា ក្នុងរយៈពេលបច្ចុប្បន្ននេះ អ្នកហូបអំបុក ហាក់ដូចជាមានការថយចុះ ពិសេសនោះ ក្រុមមនុស្សពេញវ័យ ប៉ុន្តែអ្នកជំនាន់មនុស្សនៅ តែមានអត្រាហូបច្រើន។ ទោះជាយ៉ាងណាក្តី អ្នកស្រីបានលើកឡើងការដែលអ្នកពេញវ័យមិនសូវចូលចិត្តហូប ឬមិនសូវមានការគាំទ្រអំបុកប្រហែលមកពីគេគិតពីការផលិតគ្មានអនាម័យ ជាដើម។ ដូច្នេះហើយ បានជាអ្នកស្រី បានធ្វើអំបុកមានច្រើនប្រភេទ ដើម្បីឱ្យមានការចូលរួមគាំទ្រឡើងវិញ ដោយធ្វើ អំបុកចេញពីស្រូវសែនក្រអូប។

លោកស្រី ញ៉ែម ចន្ទី បានបន្ថែមថា៖ «ពិសេសមែនទែន អំបុកយើងផលិតនេះ យើងអាចដាក់តាមខ្លួនបាន ទោះបីទៅទីណាក៏ដោយ […] សូមជួយគាំទ្រទាំងអស់គ្នា ព្រោះថា វាជាអាហារប្រពៃណីផង និងជាអាហារវប្បធម៌ផង»។

ពាក់ព័ន្ធនឹងផលិតអំបុកនេះដែរ លោកស្រីបានអះអាងថា ធ្វើខុសគ្នាកាលពីសម័យមុន ដែលកាលពីសម័យមុនមិនទំនើបនោះទេ ផ្ទុយទៅវិញ នៅពេលនេះ អ្នកស្រីធ្វើបែបទំនើបដោយប្រើម៉ាស៊ី ហើយអ្នកដែលផលិតនេះ សុទ្ធតែមានអនាម័យត្រឹមត្រូវបានល្អ។

លោកស្រីបញ្ជាក់ថា «អំបុកយើងធ្វើនេះ គឺបានកំណត់ត្រឹមត្រូវ សូម្បីតែឈ្មោះស្រូវ ដែលយកមកធ្វើក៏កំណត់យកមក ធ្វើខ្ញុំចង់និយាយថា យើងមិនចេះតែយកស្រូវគ្រប់ប្រភេទមកធ្វើនោះទេ គឺយើងយកស្រូវក្រអូប ឬស្រូវសែនពិដោរ។ ចំណុចនេះ មានន័យថាស្រូវ ដែលយកមកធ្វើ គឺចំនួន៩០ថ្ងៃទេ គិតចាប់ពីស្រូវចាប់ផ្ដើមធ្វើ»

លោកស្រី ញ៉ែម ចន្ទី បានឱ្យដឹងថា​ ការផលិតអំបុកបែបស្តង់ដា ដោយធ្វើពី២៤ម៉ោង ដល់៤៨ម៉ោង (ធ្វើអំបុក) បន្ទាប់មកធ្វើតាមចង្វាក់ផលិតកម្ម រហូតដល់ការសំរិតសំរាំងជ្រើសរើសអំបុកមួយគីឡូ ចំណាយពេល១ម៉ោង ក្នុងការដាក់ច្រកក្នុង ប្រអប់សម្រាប់ការយកទៅលក់លើទីផ្សារ។ ក្រសួងពាណិជ្ជកម្ម និងក្រសួងសិប្បកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំពុងតែរៀបចំផ្តល់កម្មសិទ្ធិបញ្ញា ដើម្បីលក់ទៅកាន់ទីផ្សារអន្តរជាតិ។

អ្នកស្រី ញ៉ែម ចន្ទី បានបញ្ជាក់ថា អំបុកនឹងត្រៀមយកទៅលក់ទៅកាន់ទីផ្សារ ដូចជាទៅប្រទេសអូស្ត្រាលី ប្រទេសចិន កូរ៉េ និង ជប៉ុន។ ប៉ុន្តែពេលនេះ កំពុងតែលក់នៅទីផ្សារក្នុងស្រុកទេ។ រាល់ស្រូវដែលយកមកធ្វើអំបុក គឺប្រមូលទិញប្រជាកសិករ។ ចំពោះតម្លៃវិញ គឺក្នុងកំប៉ុងមានទម្ងន់១ខាំ ស្មើជិត៣ដុល្លារ។

លោកស្រី ញ៉ែម ចន្ទី គូសបញ្ជាក់ថា «ស្ដង់យើង ធ្វើអំបុកដល់ស្រួយឆ្ងាញ់ ហើយមានក្លិនក្រអូបប្រហើរនេះបានដោយយកស្រូវ៩០ ថ្ងៃ។ តែបើថា ផុតពីថ្ងៃនេះ គឺធ្វើមិនកើត ហើយយកត្រូវពិនិត្យមើល ពីប្រភេទស្រូវទៀត ពោលស្រូវទាល់តែល្អបំផុត ទើបយកមកធ្វើ»

បើតាមម្ចាស់ផលិតកម្មបានអះអាងទៀតថា ពេលនេះខាងក្រសួងកសិកម្ម បានកំពុងតែត្រៀមឲ្យមានការផលិតស្រូវ មួយប្រភេទសម្រាប់ ធ្វើអំបុកគឺស្រូវចំប៉ី ស ៧០ ដែលប្រភេទស្រូវមានគុណភាពខ្ពស់។

លោកស្រីក៏បានគូសបញ្ជាក់ថា «នៅពេលយើងមានម៉ាស៊ីនមកផលយើងអាចផលិតក្នុងមួយថ្ងៃបាន១តោន ហើយយើងកំពុងត្រៀមវេចខ្ចប់នាំចេញ»