(ភ្នំពេញ)៖ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្ដិ៍ទឹកថ្លា នៅយប់ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បានឃាត់ខ្លូនជនសង្ស័យ១៤នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតបានថ្នាំមួយចំនួនផងដែរ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា មុនពេលឃាត់ដល់ការឃាត់ខ្លូន កម្លាំងចម្រុះ​បានចុះធ្វើការត្រួតពិនិត្យតំបន់សង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀន ​នៅក្រុមទី១០-១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយក៏បានឃាត់ខ្លូនជនសង្ស័យ១៤នាក់ ​និងថ្នាំមួយចំនួន ផងដែរ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបាននាំទៅ​ការសាកសួរ និងរងចាំកម្លាំងជំនាញ​ធ្វើតេស្ត ស្វែងរកសារធាតុញៀន ​និងចាត់ការបន្ដ៕