(ភ្នំពេញ)៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូ បានបញ្ជាក់ថា ជនសង្ស័យជាជនជាតិចិនចំនួន១៦នាក់ ដែលបានប្រព្រឹត្តបទល្មើស​ លេងល្បែងស៊ីសង​ ត្រូវបានតំណាងអយ្យការជំនុំជម្រះតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ពោលគឺសំណុំរឿងនេះត្រូវអនុញ្ញាតឲ្យក្រុមជនសង្ស័យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែសំណុំរឿងត្រូវរង់ចាំចំណាត់បន្តរបស់ចៅក្រមស៊ើប។

ពាក់ព័ន្ធករណីនេះ បើយោងតាមរបាយការណ៍សមត្ថកិច្ច, នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទីរសៀល សមត្ថកិច្ចបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ពាក់ព័ន្ធការបើកលេងល្បែងស៊ីសង ដោយខុសច្បាប់ (លេងបៀម៉ាជាំងភ្នាល់ដាក់ប្រាក់) នៅចំណុចផ្ទះលេខ៥B ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង១៥នាក់ រួមមាន៖

*ទី១៖ ឈ្មោះ Ten Yu Chan ភេទស្រី ជនជាតិចិន
*ទី២៖ ឈ្មោះ Chai XI Ren ភេទស្រី
*ទី៣៖ ឈ្មោះ Zheng Yin ភេទស្រី
*ទី៤៖ ឈ្មោះ Shi Bo ភេទប្រុស
*ទី៤៖ ឈ្មោះ Luo
*ទី៥៖ ឈ្មោះ Ling Hai Bing ភេទប្រុស
*ទី៦៖ ឈ្មោះ Zhou Jun Kui ភេទប្រុស
*ទី៧៖ ឈ្មោះ Zeng Zong Yong ភេទប្រុស
*ទី៨៖ ឈ្មោះ Zhang Pai Bo ភេទប្រុស
*ទី៩៖ ឈ្មោះ Lin Bao Jong ភេទប្រុស
*ទី១០៖ ឈ្មោះ A ZE ភេទប្រុស
*ទី១១៖ ឈ្មោះ Luo Defang ភេទប្រុស
*ទី១២៖ ឈ្មោះ Wang Ben Qing ភេទប្រុស
*ទី១៣៖ ឈ្មោះ Zhu Li ភេទស្រី
*ទី១៤៖ ឈ្មោះ Feng Feng ភេទស្រី
*ទី១៥៖ ឈ្មោះ Wu Bi ling ភេទស្រី
*ទី១៦៖ ឈ្មោះ Ding Hong Xia ភេទស្រី។

របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ទៀតថា សម្រាប់ត្ថុតាងដែលចាប់យកជាក់ស្ដែង រួមមាន៖

*តុបៀរលងមាំជាំងចំនួន០៦តុ
*ប្រាក់ដុល្លាចំនួន៣០០ដុល្លារ
*ប្រាក់រៀលចំនួន២៨ម៉ឺនរៀល
*គ្រាប់បៀរមាំជាំងមួយចំនួន។

សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី ដោយមានការអនុញ្ញាតពីលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាល បានចុះបង្ក្រាបទីតាំង លេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរមាំជាំងភ្នាល់ដាក់ប្រាក់) ស្ថិតនៅផ្ទះលេខB៥ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបាននាំមកសាកសួរ នៅផ្នែកនគរបាលយុត្តិធម៌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕