(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានការបែកធ្លាយសំឡេងថ្មីមួយទៀតរបស់ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលវាយប្រហារលើគណបក្សកម្លាំងជាតិ ដែលកំពុងបំបែកកម្លាំងចេញពីគណបក្សភ្លើងទៀន។

តាមរយៈសំឡេងនេះ លោកបានអះអាងថា សមាជិករបស់គណបក្សកម្លាំងជាតិ ដែលបង្កើតឡើងដោយបក្សភ្លើងទៀន ពេលនេះបានទៅដកស្លាកគណបក្សភ្លើងទៀន នៅតាមមូលដ្ឋាន ដោយដូរដាក់ឈ្មោះគណបក្សកម្លាំងជាតិវិញ ដែលទង្វើនេះ នឹងប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សភ្លើងទៀន។ លោកចាត់ទុកថា ស្លាកយីហោ គណបក្សភ្លើងទៀន សំខាន់ណាស់ បន្ទាប់ពីរចនាសម្ព័ន្ធ៕