(កំពង់ស្ពឺ)៖ លោកស្រី តោ សុខលី អនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានចេញមកបំភ្លឺករណីចុះរុះរើក្រុមហ៊ុន លីម៉ីអីង ឯ.ក ស្ថិតនៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលបង្កឲ្យមានការយល់ច្រឡំនៅតាមបណ្ដាញសង្គម គ្រាដែលក្រុមហ៊ុននោះមិនបានដំណើរការឡើយ។
តាមរយៈសេចក្តីបំភ្លឺ បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឈ្មោះ ឡេ ចាន់ធី ជាអ្នកឈរឈ្មោះជំនួសលោកស្រី តោ សុខលី ក្នុងការដំណើរការក្រុមហ៊ុន លីម៉ីអីង និងបានធ្វើកិច្ចសន្យាជួលការិយាល័យរវាងឈ្មោះ ឡេ ចាន់ធីន និងឈ្មោះ ហ៊ាន ផាន់ណា ដែលមានរយៈពេលនៃការជួល ៥ឆ្នាំ គិតពីថ្ងៃចុះកិច្ចសន្យាតទៅ។ ក្រោយពី ការជួលរួចមកបានរៀបចំជួសជុលការិយាល័យនោះទាំងស្រុង ហើយការជួលការិយាល័យ នេះគឺបានដំណើរការរយៈពេល២ឆ្នាំ ០៧ខែ។ លុះក្រោយមកលោកស្រី ក៏បានជួលផ្ទះរបស់ឈ្មោះ ហ៊ាន ផាន់ណា មួយកន្លែងទៀត ដែលនៅជាប់នឹងការិយាល័យក្រុមហ៊ុន ដើម្បីរក្សាបន្លែទុក សម្រាប់ផ្គត់ផ្គង់នៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ។
ក្នុងសេចក្តីបំភ្លឺដដែល បានបញ្ជាក់ថា៖ «ក្រោយពីក្រុមហ៊ុនដំណើរការបានមួយរយៈពេលមក ឃើញថា ក្រុមហ៊ុននាងខ្ញុំមិនសូវមានដំណើរការទៅមុខ ហើយនាងខ្ញុំក៏សម្រេចចិត្តផ្អាកក្រុមហ៊ុនមួយរយះពេលសិន។ មុនពេល សម្រេចចិត្តរុះរើក្រុមហ៊ុននោះ នាងខ្ញុំបានជូនដំណឹងទៅឈ្មោះ ហ៊ាន ផាន់ណា តែទាក់ទងពុំបានហើយនាងខ្ញុំក៏បានទៅដល់ផ្ទះគាត់ដែរ តែពុំឃើញគាត់នៅផ្ទះណាមួយនៅកន្លែងការងារក៏ មិនឃើញគាត់មកធ្វើការដែរ ដោយពុំដឹងថា គាត់ទៅរស់នៅទីណានោះទេ»។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឈ្មោះ ហ៊ាន បញ្ចវ័ន្ត ត្រូវជាកូនបង្កើតរបស់ឈ្មោះ ទិត ស៊ីណាត ហៅ យាយក្លឹប ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ហ៊ាន ផាន់ណា ប្រើប្រាស់គ្រឿងញៀន និងតែងតែមកបង្កការអុកឡុក នៅក្រុមហ៊ុន លីម៉ីអីង និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងក្រុមហ៊ុនជាញឹកញាប់ ធ្វើឲ្យបុគ្គលិកមានការភ័យខ្លាច លែងហ៊ានមកធ្វើការតាំងពីពេលនោះមកក្រុមហ៊ុនក៏បានបិទមួយរយៈដោយមានការព្រួយបារម្ភខ្លាចឈ្មោះ ហ៊ាន បញ្ចវ័ន្ត បង្កឱ្យមានអំពើហិង្សា អគ្គិភ័យ ឬបញ្ហាផ្សេងៗទៀត បណ្តាលឱ្យខូចខាតសម្ភារៈ និងឯកសារសំខាន់ៗនៅក្នុងក្រុមហ៊ុន។
ខាងក្រោមនេះជាលិខិតបំភ្លឺទាំងស្រុងរបស់លោកស្រី តោ សុខលី៖