(រតនគិរី)៖ លោក ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃអាទិត្យ​ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញ បានអញ្ជើញជាអធិបតី ក្នុងពិធី «ចុះប្រគល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន១០អណ្ដូង» នៅខេត្តរតនគិរី។

អណ្ដូងស្នប់ទាំងនោះ មានទីតាំងដូចខាងក្រោម៖

១៖ ភូមិឡុំកមថ្មី ឃុំប៉ក់ញ៉ៃ ក្រុងអូរយ៉ាដាវ ខេត្តរតនគីរី
២៖ ភូមិសំ ឃុំយ៉ាទុង ក្រុងអូរយ៉ាដាវ ខេត្តរតនគីរី
៣៖ ភូមិដរធំ ឃុំយ៉ាទុង ក្រុងអូរយ៉ាដាវ ខេត្តរតនគីរី
៤៖ ភូមិខ្វែង ឃុំយ៉ាទុង ក្រុងអូរយ៉ាដាវ ខេត្តរតនគីរី
៥៖ ភូមិក្រូច ឃុំឯកភាព ក្រុងអូរជុំ ខេត្តរតនគីរី
៦៖ ភូមិប៉ាជន់ធំ ឃុំឯកភាព ក្រុងអូរជុំ ខេត្តរតនគីរី
៧៖ ភូមិល្អឺនក្រែន ឃុំអូរជុំ ក្រុងអូរជុំ ខេត្តរតនគីរី
៨៖ ភូមិប្រាក់មួយ ឃុំសាម្គី ស្រុកអូរជុំ ខេត្តរតនគីរី
៩៖ ភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី
១០៖ ភូមិជ្រៃ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគីរី។

នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ លោក ខាន់ ខុន បាននាំក្ដីនឹករលឹក គោរពស្រលាញ់របស់ លោក ចាយ បូរិន ពីការដឹកនាំ ការរួមសាមគ្គីគ្នា នៅគ្រាលំបាក ចេះចែករំលែក តាមលទ្ធភាពដែលខ្លួនមាន ស្រលាញ់គ្នា ទៅវិញទៅមក ដោយរួមរស់ក្នុងម្លប់សន្តិភាព នូវស្នាមញញឹម និងភាពរីករាយ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដើម្បីប្រទេសជាតិ និងការអភិវឌ្ឍ ដោយរក្សានូវការរួមសាមគ្គីភាព៕