(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំសិក្ខាសាលាស្តីពី កាតព្វកិច្ច សារពើពន្ធសម្រាប់​អ្នក​ជាប់ពន្ធចុះបញ្ជីពន្ធដារថ្មី នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ១២៖០០ នាទីថ្ងៃត្រង់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

អាស្រ័យហេតុនេះ សូមគោរពអញ្ជើញសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី នាងកញ្ញាទាំងអស់ មេត្តាចុះឈ្មោះចូលរួមកម្មវិធីសិក្ខាសាលាដោយឥតគិតថ្លៃ តាមរយៈ តំណរភ្ជាប់នេះ https://forms.gle/cKKkspLKbH5wB4AK9 ឬស្គែន QR Code នៅលើលិខិតអញ្ជើញ។

បញ្ជាក់៖ ដោយចំនួន អ្នកចូលរួមមានកំណត់ ដូច្នេះសូមមេត្តារួសរាន់ចុះឈ្មោះចូលរួម ឱ្យបានទាន់ពេលវេលា៕