(ភ្នំពេញ)៖ យុវជនម្នាក់ដែលកាប់ជនរងគ្រោះដាច់ក្បាលមុខ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានលោក ស្វាយ តុញ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែសីហា ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំ និងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន១០លានរៀល ។
លោកចៅក្រម ស្វាយ តុញ បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ សុខ ឈុន ហៅ ឈូង ភេទប្រុស អាយុ២៣ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្ម» តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
នាពេលសវនាការកន្លងទៅជនជាប់ចោទ បានបដិសេធការចោទប្រកាន់នេះ និងបដិសេធគ្រប់ចម្លើយកាលពីមុនទាំងអស់ ហើយស្នើឲ្យតុលាការរកយុត្តិធម៌៕