(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នៅសាលមហោស្រព ខេត្តកោះកុង បានរៀបចំពិធីសម្ពោធជាផ្លូវការសមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តកោះកុង ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងលោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា។
ពិធីសម្ពោធជាផ្លូវការនេះទទួលបានភាពជោគជ័យ និងអធិកអធមដោយមានការចូលរួមពីបងប្អូនសមាជិក សមាជិកា និងភ្ញៀវកិត្តិយសដែលជួយគាំទ្រលេីកស្ទួយ ជាពិសេសសប្បុរសជនដែលបានចូលរួមឧបត្ថម្ភថវិកាក្នុងទិសដៅគាំទ្រកិច្ចការរបស់ សមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រធានសមាគម និងសមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តកោះកុង សូមគោរពថ្លែងអំណរគុណជូនសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាកណ្តាល សម្រាប់ការជួយគាំទ្រ ជ្រោមជ្រែង និងសូមថ្លែងអំណរគុណជូនសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប និងសាខាខេត្តរតនគីរី ដែលបានចំណាយពេលវេលាដ៏មានតំលៃអញ្ជើញផ្តល់កិត្តិយសចូលរួមនាព្រឹកនេះ និងសូមគោរពថ្លែងអំណរគុណ និងសូមជូនពរលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកជំទាវឧកញ៉ា កែវ មុំ សប្បុរសជន និងភ្ញៀវកិត្តិយសទាំងអស់សូមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជម្រាបជូនសម្រាប់បងប្អូនមានចំណាប់អារម្មណ៍អញ្ជេីញចូលរួមជាសមាជិក សូមទំនាក់ទំនងលេខទូរស័ព្ទ៖ ០៦៩ ៧៣២ ៣៣២