(ភ្នំពេញ)៖ ចាប់តាំងពីកម្ពុជា និងជប៉ុន បានទំនាក់ទំនងគ្នា ការអភិវឌ្ឍសេដ្ឋកិច្ចមានការរីកចម្រើន ក្នុងនោះមានទាំងការវិនិយោគ ពាណិជ្ជកម្ម និងជំនួយអភិវឌ្ឍផ្លូវការ។

បច្ចុប្បន្នជប៉ុនជាដៃគូវិនិយោគផ្ទាល់លេខ៤ និងដៃគូពាណិជ្ជកម្មលេខ៦របស់កម្ពុជា។ ក្រៅពីនេះ ជប៉ុនបានផ្ដល់ជំនួយអភិវឌ្ឍផ្លូវការប្រមាណ ២០០លានដុល្លារជាមធ្យមក្នុងមួយឆ្នាំ ដើម្បីអភិវឌ្ឍកម្ពុជា។

លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច ពន្យល់អំពីវត្តមានជប៉ុនលើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដូចតទៅ៖