(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៦ករណី ឃាត់ខ្លួនជនសង្ស័យ៧៨នាក់។
* ករណីដឹកជញ្ជូន រក្សាទុក១៩ករណី ឃាត់ខ្លួន៥០នាក់
* ករណីប្រើប្រាស់២ករណី ឃាត់ខ្លួន១៥នាក់
* ករណីជួញដូរ៤ករណី ឃាត់ខ្លួន១១នាក់
* ករណីបេីកបរក្រោមឥទ្ធិពល១ករណី ឃាត់ខ្លួន២នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៧,៨៧៩ករណី ឃាត់ខ្លួន ១៩,៥៩៩នាក់ (ស្រី១៣៣៥នាក់)៕