(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដល់ក្រុមការងារចុះជួយសង្កាត់គណបក្សសង្កាត់ សាខាបក្ស យុវជន និងប្រធានក្រុមបក្ស ក្នុងសង្កាត់កោះអន្លង់ចិន នៅទីស្នាក់ការគណបក្សសង្កាត់កោះអន្លង់ចិន។

ខ្លឹមសារនៃកិច្ចប្រជុំផ្សព្វផ្សាយរួមមាន៖
* ផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការទូទៅ និងការងារគណបក្សឆ្នាំ២០២៣ និងទិសដៅការងារ ២០២៤។
* ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់កាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
* ផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា៕