(ត្បូងឃ្មុំ)៖ លោក​ យ៉ាន យាត​ អនុប្រធានក្រុមប្រុសស្មោះទី១​ តំណាងលោក​ ឈុំ​ ធារ៉ា ប្រធានក្រុម​ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បាននាំសម្ភារសិក្សាចែកដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា​ ហ៊ុន​ សែន​ កូនត្មាត ស្ថិតនៅក្នុងភូមិកូនត្មាត ឃុំអញ្ចើម​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ និងមានការចូលរួមសមាជិកធីមប្រុសស្មោះ​ គណៈគ្រប់គ្រង​ នាយកសាលា​ លោកគ្រូ​ អ្នកគ្រូ​ជាច្រើនអ្នកផងដែរ​ និងសិស្សានុសិស្សចំនួន៣៨០នាក់​។

លោក​ យ៉ាន​ យាត បានសំណេះសំណាល​ជាមួយ​លោកគ្រូ​ អ្នកគ្រូ និងសិស្សានុសិស្ស សូមចូលរួមទាំងអស់គ្នា​ ជៀសឆ្ងាយពីគ្រឿងញៀន ជាពិសេស​សិស្សានុសិស្សជាទំពាំងស្នងឫស្សី​ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ​ ដើម្បីអនាគតខ្លួនឯង​ គ្រួសារ​ និងសង្គមជាតិនៅថ្ងៃខាងមុខ​។

អំណោចដែលចែកដល់សិស្សានុសិស្សមានចំនួន៣៨០នាក់ ក្នុងម្នាក់ៗទទួលបាន៖​ សៀវភៅ២ក្បាល ប៊ិច១ដើម ខ្មៅដៃ១​ និងជូនថវិកាលោកគ្រូ​ អ្នកគ្រូ​ ក្នុងម្នាក់ៗ​ ២០០០០រៀលផងដែរ។

លោក​ យ៉ាន​ យាត​ បានថ្លែងអំណរអរគុណចំពោះសប្បុរសជនទាំងអស់​គ្រប់ទិសទីដែលបានចូលរួម​ថវិកា​ និងសម្ភារសិក្សាដែលបានចូលរួមជួយឧបត្ថម្ភសម្ភារសិក្សា​សម្រាប់ចែកជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ៕