(ក្រចេះ)៖ គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តដឹកថ្មម៉ាត​បុកគ្នា បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៧A ផ្លូវបំបែកច្រមុះជ្រូក ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

នគរបាលស្រុកសំបូរ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តដឹកថ្មម៉ាត បុកគូថរថយន្តដឹកថ្មដូចគ្នា។

មុនពេលកើតហេតុ មានរថយន្តដឹកថ្ម២គ្រឿង ចេញពីក្រុមហ៊ុនត្រូន ធ្វើដំណើរពីជើងទៅត្បូង ពេលមកដល់ចំណុចខាងលើក៏មានរថយន្តមួយគ្រឿងទៀតបើកចេញពីការ៉ាស់សាំង ហើយក៏វ៉ាក់អើបុកគូទរថយន្តប្រភេទV1 មិនស្គាល់ផ្លាកលេខ ដែលជាន់ហ្វ្រាំងពីមុខបណ្តាលខូចខាតរថយន្តធ្ងន់១គ្រឿង។

តាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ មិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕