(កណ្ដាល)៖ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ផ្ទះរបស់លោក ឱ ផាន់ណា អតីតស្នងការរងនគរបាលខេត្តកណ្ដាល បានរលំចូលស្ទឹងព្រែកត្នោត បណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិជា២០ម៉ឺនដុល្លារ។
ផ្ទះនេះស្ថិតនៅតាមបណ្ដោយស្ទឹងព្រែកត្នោត ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលទំហំនៃការបាក់មានប្រវែង១៥ម៉ែត្រ គុណ៣០ម៉ែត្រ។ ម្ចាស់ផ្ទះបានត្រឹមសម្រក់ទឹកភ្នែក ស្នើសុំជំនួយពីថ្នាក់ដឹកនាំផង។
ក្រោយមានហេតុការណ៍នេះកើតឡើងលោក ជា សុរក្សា អភិបាលរងក្រុងតាខ្មៅ បានចុះពិនិត្យករណី។ សូមបញ្ជាក់ថា ការបាក់ស្រុតផ្ទះនេះ មិនមានរងរបួសឡើយ ដោយខូចខាតតែទ្រព្យសម្បត្តិក្នុងផ្ទះតែប៉ុណ្ណោះ៕