(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង ប្រធានការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់លែង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសាររបាយការណ៍មហាសន្និបាតគណៈកម្មាធិ ការកណ្តាលវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងដោយមានការអញ្ជើញចូលរួម ពីលោក លោកស្រី នៃក្រុមការងារគណបក្សខេត្ត ចុះមូល ដ្ឋាន ស្រុក ឃុំ ព្រមទាំងមានការចូល រួមពីសមាជិកសមា ជិការបស់គណបក្សប្រជាជន សរុបប្រមាណ ២២៥នាក់។

សេចក្តីសម្រេចចិត្ត មហាសន្និបាតវិសាមញ្ញតំណាងទូទាំ ងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។
មហាសន្និបាតផ្ដោតការយកចិត្តទុក ដាក់ខ្ពស់ដល់ការកសាង និងពង្រឹងគណបក្សឱ្យកាន់តែរឹងមាំ និងស្អាតស្អំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ផ្សាភ្ជាប់ជាមួយប្រជាជន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ជាពិសេសការពង្រឹងគណៈកម្មាធិការនៃគណបក្សរាជធានី ខេត្ត និងក្រសួង ស្ថាប័ន ដើម្បីធានាដល់ការពង្រឹងគ្រប់មូលដ្ឋានរបស់គណបក្ស និងការកសាងជួរមន្ត្រីនៅគ្រប់ថ្នាក់ ប្រកបដោយគុណធម៌ និងសមត្ថភាព។

មហាសន្និបាតណែនាំដល់គណៈកម្មាធិការ នៃគណបក្សគ្រប់ថ្នាក់ត្រូវខិតខំអនុវត្តឱ្យបានល្អប្រសើរនូវសេចក្តីស ម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមា ជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការដឹកនាំរបស់គណបក្សទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោ មជាតិ៕