(ភ្នំពេញ)៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ២០២៣ នឹងកន្លងផុតទៅ ហើយឆ្នាំថ្មី ២០២៤ នឹងចូលមកដល់។ តើឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលសំខាន់ៗអ្វីខ្លះ ហើយឆ្នាំ២០២៤ ខាងមុខនេះ នឹងមានឱកាស និងបញ្ហាប្រឈមដូចម្តេច?

នៅសប្តាហ៍នេះ Fresh Talk រៀបចំកិច្ចពិភាក្សាមួយក្រោមប្រធានបទ «ឱកាស និងបញ្ហាប្រឈម សម្រាប់សេដ្ឋកិច្ច និងនយោបាយកម្ពុជា ឆ្នាំ២០២៤»។ កិច្ចពិភាក្សានេះ មានវាគ្មិន២រូបចូលរួម ដែលរួមមាន៖

- ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល
- លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច

សូមរង់ចាំទស្សនា កិច្ចពិភាក្សារបស់ Fresh Talk នៅវេលាម៉ោង៦៖០០ល្ងាច ថ្ងៃសៅរ៍ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕