(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Dato Ahmad Azam Bin Abrahman បេសកជនពិសេសរបស់លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាទ្បេស៊ី ជួបសម្តែងការគួរសម​ និងពិភាក្សាលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​រវាងកម្ពុជា-ម៉ាទ្បេស៊ី ក្នុងវិស័យសេដ្ឋកិច្ច សង្គម និងសាសនា៕