Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង ចុះត្រួតពិនិត្យមើល​ កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តព្រៃវែង

24-08-2016 09:13

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំ ក្រុមការងារជាន់ខ្ពស់ចុះត្រួតពិនិត្យ ស្វែងយល់ពីដំណើរការកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលាក្រុងព្រៃវែង ខេត្តព្រៃវែង។

សូមបញ្ជាក់ថា​ រយៈពេលចុងក្រោយនេះ សម្តេចក្រឡាហោម ស ខេង បានធ្វើសកម្មភាពចុះត្រួតពិនិត្យ និងស្វែងយល់ពីដំណើរការកំណែទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិ នៅតាមមូលដ្ឋាននានា។ ខណៈដែលសម្តេចតេជោ ហ៊ុន សែន ក៏បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យមើលសមិទ្ធផល ពាក់កណ្តាលអាណត្តិ នៅតាមបណ្តាខេត្តផងដែរ៕