(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣១៦,៤៤៥នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៤០៣,៨០៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៩៩៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៦,០៤៤នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៧,៧៥៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១៥,៨៤៧នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧៨១,៥០៧នាក់, ដូសទី៤ចំនួន ៥,៤១៥,០៣៦នាក់, ដូសទី៥ចំនួន ២,០៩២,១៨៨នាក់ និងដូសទី៦ចំនួន ៥៧៥,៨៣៦នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕