(បន្ទាយមានជ័យ)៖ អគារ និងសមិទ្ធិផលនានាជាង ៣ម៉ឺនដុល្លារ ត្រូវបានឧត្តមសេនិយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅកងអនុសេនាធំទី២ វរសេនាតូចរថគ្រោះលេខ៦៧ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ព្រហ្ម គឹម មេបញ្ជាការវរសេនាតូចរថគ្រោះលេខ៦៧ បានរាយការណ៍ថា សមិទ្ធិផលដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ គឺបានការចូលរួមពីសប្បុរសជនតាមរយៈលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១បន្ទាយមានជ័យ រួមមាន៖ អណ្តូងស្នងប់ចំនួន២ រោងដាក់គ្រឿងចក្រ អគារស្នាក់នៅ១ខ្នង ផ្ទៈបាយ១ខ្នង អគារទីបញ្ជាការថ្មី១ខ្នង ដែលសរុបថវិការចំនួន៣២,០២២ដុល្លារ ជាអំណោយឧត្តមសេនីយ៍ឯក ឯក សំអូន។
ឧត្តមសេនីយ៍ឯក ឯក សំអូន បានកោតសរសើរសប្បុរសជន ដែលបានចូលរួមថវិកាកសាងសមិទ្ធិផលកងអនុសេនាធំទី២វរៈសេនាតូចរថគ្រោះលេខ៦៧ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ។
លោកបានធ្វើផ្តាំផ្ញើដល់កម្លាំងយោធាកងរថក្រោះ ត្រូវចេះមើលថែដោះខាត់ឲ្យបានល្អត្រៀមបម្រុងទុកក្នុងនាមកម្លាំងយោធាជំនាញ ទោះជាប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើន ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជា៕