(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានណែនាំដល់ថ្នាក់ដឹកនាំខេត្ត ជាពិសេសកងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពពាក់ព័ន្ធ រួមគ្នាទៅប្រចាំការនៅឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ស្រុកព្រៃនប់ ដោយសារមានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង (រដូវរំហើយ) ធ្វើឲ្យមានការប៉ះពាល់បង្កជាហានិភ័យទៅបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ហើយក៏មានគ្រួសារខ្លះបានរងគ្រោះរលំផ្ទះ បើងដំបូលហើយផងដែរ គិតមកដល់ពេលនេះ។

លោក គួច ចំរើន បន្តថា ដើម្បីកុំឲ្យមានការគ្រោះថ្នាក់បន្តទៅទៀត លោកសូមអំពាវនាវឲ្យប្រើប្រាស់កម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទៅប្រចាំការជាបន្ទាន់រង់ចាំការដោះស្រាយបញ្ហាជូនបងប្អូន ជនរងគ្រោះយ៉ាងយកចិត្ត ទុកដាក់បំផុត ពោលគឺរកទីកន្លែងដែលមានសុវត្តិភាពជូនពួកគាត់ ដើម្បីចៀសវាងមានគ្រោះថ្នាក់ ជាពិសេសកុមា និងចាស់ជរា។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តត្រូរៀបចំរថយន្ត និងមន្ត្រីពេទ្យជំនាញទៅរងចាំនៅតំបន់នោះជាស្រេចបើមានបញ្ហាអ្វីកើតឡើងត្រូវធ្វើការឲ្យបានល្អប្រសើរបំផុតជូនពួកគាត់៕