(កណ្ដាល)៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នាពេលថ្មីៗនេះ បាននាំយកអង្ករចំនួន១តោន និងថវិកាចំនួន១លានរៀល ប្រគេនព្រះសង្ឃនៅវត្តក្រពើហា ស្ថិតក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកប្រធានមន្ទីរ បានលើកឡើងពីការចូលរួមរបស់វិស័យពុទ្ធសាសនា ដែលបានអប់រំផ្លូវចិត្តដល់ពលរដ្ឋ ក៏ដូចជាចូលរួមអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើនមិនអាចខ្វះបានឡើយ។

លោកប្រធានមន្ទីរថា នៅបន្តប្រគេនវត្តជាបន្តបន្ទាប់ទៀតតាមលទ្ធភាព និងអំពាវនាវពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទនានាមេត្តាចូលរួមលើកតម្កើងវិស័យពុទ្ធសាសនាឲ្យបានខ្លាំងឡើងផងដែរ៕